Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - មិនស្គាល់
១ អង្គុញបោះទៅ ត្រូវកើយស្រីដាំ មើលមុខចំណាំ! ចិត្តចាំជោះស្រី
អង្គុញបោះទៅ ត្រូវកើយស្រីដាំ មើលមុខចំណាំ!ចិត្តចាំជោះស្រី!...
អង្គុញ!ស្រីស្ងួន អូនដាំកើយបី បើបងឈ្នះស្រី! សូមចាប់ជោះហើយ..។
២ បោះត្រូវជើងរាង ផ្អៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះ ប្រុសកុំកណ្តើយ…(ពីរដង)
ត្រូវមេដំបូល គេចមិនរួចឡើយ ចាប់បានដៃហើយ ជោះឲ្យអស់ចិត្ត!.......។
៣ ជោះត្រឹមជង្គង់… បងឲ្យជោះបាន ជួសប្រាប់សណ្តាន គូពីព្រេងព្រឹទ្ធ (ពីរដង)
បើអូនបានជោះ…ដូចបានស្គាល់ចិត្ត!... ចាំមួយជីវិត…ចិត្តចាំជួបគ្នា………។
៤ បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាប្រុសពុំងា
បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាប្រុសពុំងា…..
ដល់ចូលឆ្នាំថ្មី…រៀបការនឹងគ្នា…. ប្រាប់ដល់មីងមា ចូលដណ្តឹងអូន…….។
សារឡើងវិញ(៣ ដល់ ចប់)