Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្រអូបក្លិនផ្កា

សេរីសុទ្ធា​ &ស៊ីសាមុត - មិនស្គាល់

  • 00:00  /  00:00
  • singer

១/ ក្រអូបក្លិនផ្កា តើស្រីឯណា អត់ទ្រាំមិនបេតី

បងឃើញអូនភ្លាម ទន់អស់ជើងដៃ សូមអូនប្រណីដល់ចិត្តរៀមរ៉ា

២/ ខ្ញុំមិនដែលស្គាល់ ប្រុសកុំប៉ះពាល់ ផ្តោះផ្តងវាចា

សូមអូនអាណិត ដាក់ទានស្នេហា

ខ្ញុំមិនត្រូវការ​ ថយចេញភ្លាមទៅ

R/​ ប្រុសបងជាភ្ញៀវ មកពីស្រុកឆ្ងាយ បងសូមផ្ញើកាយនឹងអូន ហើយពៅ អូនធ្វើកន្តើយ បងស្លាប់ឥឡូវ

ព្រមស្នេហ៍បងទៅ បងអង្វរថ្លៃ។

៣/ ខ្លួនខ្ញុំក្រមុំ ប្រុសកុំបន្លំ លួងលោមបេតី បើស្រឡាញ់អូន​ ម្តេចមិនចូលស្តី

សូមអូនប្រណី ថាស្នេហ៍សិនមក

៤/ អូនមិនស្តាយទេ ពាក្យមួយម៉ាត់ថាស្នេហ៍ ណាប្រុសពន្លក

អូនពិតជាម្លប់ ស្នេហ៍ដែលបងជ្រក អូនជាជម្រកជីវិតបងហើយ។