Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្លិនអ្ហើយគ្មានពីរ

ស៊ិន ស៊ីសាមុត - មិនស្គាល់

  • 00:00  /  00:00
  • singer

១ ក្លិនអ្ហើយក្រអូប ក្លិនបងស្រូប មិនណាយ (ពីរដង)

ក្លិនខ្លួនឆោមឆាយ ចិត្តរៀមខ្វល់ខ្វាយ ស្តាយខ្លួននួនស្រី

មិនចង់ឲ្យឃ្លាត មិនឲ្យរសាត់ បាត់ពីនាសា។

២ ក្លិនអ្ហើយគ្មានពីរ ឆ្នើមនារីលោកា (ពីរដង)

បងសែនស្នេហា ស៊ូក្ស័យជីវ៉ា​ ណាព្រលឹងអើយ

បើមិនជឿប្រុស បងហ៊ានទំលុះ ឆ្លុះមើលថ្លើមចិត្ត។

៣ ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្រ (ពីរដង)

បងធ្លាប់ជួបជិត អោបថ្នមរួមរិត ដិតដាមលើស្រី បងមិនឲ្យឃ្លាត

យកស្នេហ៍គ្រប់ជាតិ ឃ្លាតពិតមិនបាន ...... ៕