Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កាចអីកាចម៉្លេះ

សេរីសុទ្ធា​ &ស៊ីសាមុត - មិនស្គាល់

  • 00:00  /  00:00
  • singer

១ កាច! អីកាចម៉្លេះ មិនដែលប្រទះ ស្រីកាចអ៊ីចឹង គ្រាន់តែគេសម្លឹង មាត់ឡើងតឹង ប្រឹងខំជេរ ឥតស្រាកស្រាន្ត។


២ អូន!​ កាច ម្លឹងៗ គ្មានគេដណ្តឹង ច្បាស់ជាស្គមប្រាណ គ្មានអ្នកណាគេហ៊ាន ទេកល្យាណ ប្រយ័ត្នខាន ស្គាល់ស្នេហា។


បន្ទរ បងចំអន់លេងទេ ទោះមាសមេ អូនកាចយ៉ាងណា បងនៅតែស្នេហា​

នៅតែស្នេហ៍! ស្នេហ៍! ស្នេហ៍! តែរូបអូនមួយ។


៣ អា! សូររៀមផង ឱ!ស្រស់នួនល្អង ទ្រូងបងរញ្ជួយ ប៉ង! តែរូបស្រីមួយ ដែលជាត្រួយ ត្រួយបណ្តាច់ បណ្តូលស្នេហ៍។