Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ភ្លៀងធ្លាក់ក្បែរមាត់បង្អួច

ស៊ិន ស៊ីសាមុត - ក្បាច់

  • 00:00  /  00:00
  • singer

I- សូរសំឡេងភ្លៀងស្រក់តក់ៗនៅលើបង្អួច នឹកដល់គ្រាដើមដូច យល់សប្តិ ថាចិត្តដែលស្មោះរបស់សង្សារប្រែជាអភ័ព្វ ថ្ងៃយប់ឱ្យខ្ញុំស្រក់ទឹកនេត្រា។

 

II- រងទុក្ខតែឯងពុំមានគេដឹងគេឮជាមួយ ថាខ្ញុំព្រួយព្រោះរឿងស្នេហា មុនពេលនឹងព្រាត់អូនបានផ្តាំ បងមួយម៉ាត់មកថា ព្រាត់គ្នាមិនដឹងថ្ងៃណាជួបឡើយ។

 

R- ! ទឹកភ្លៀង តើគូខ្ញុំព្រាត់ទៅណា តើរឿងហេតុអ្វី បានជាធ្វើឱ្យស្នេហារុះរោយ តែចិត្តខ្ញុំនៅចាំដប់ឆ្នាំក៏ដោយ ឱ្យតែបានជួបស្រី។

 

III- ធ្វើម្តេចទៅឥឡូវបើគេគ្មានក្តីអាណិត គេក្រឡាស់ចិត្តជា ពីរបី ភ្លៀងអើយសូមអ្នកមេត្តាប្រាប់ខ្ញុំមួយម៉ាត់យ៉ាងខ្លី សោះខ្ញុំក្រៀមក្រំរីងរៃឱរា។