Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មេម៉ាយកូនមួយ

យន់ សុភាព និង ម៉ារីម៉ា - រាំវង់

  • 00:00  /  00:00
  • singer

I- (ប) សំឡឹងសំឡក់ម៉ិកញ៉ក់មើលពីចម្ងាយ អូនអ្ហើយល្អណាស់កាយ ទាស់តែមេ​ម៉ាយ​ កូនមួយ តែរូបអូននាងមេម៉ាយក្ដៅស្រួយ (២ដង) មេម៉ាយកូនមួយ​ឈ្ងុយ​ដូចដូងដុត (២ដង) ។

II- (ស) កកក៏បាយមេម៉ាយបងអ្ហើយក៏ស្រី បងអ្ហើយទាស់អីចង្រៃអ្វីនឹងកូនមួយបានរូប ខ្ញុំនេះសូមបងកុំព្រួយ (២ដង) មេម៉ាយកូនមួយនឹងចេះថ្នមចិត្ត (២ដង)។

III- (ប) កាច់ជើងត្រុំអូនអ្ហើយប្រមុំជើងអក អូនអើយខ្លាចតែខកក្រែង​កូនអូនមក​ទាន់ ស្នេហ៍រូបអូនបងចេះតែវាច្រាបជាន់ (២ដង) កូនអូនមកទាន់​ឱ្យបងឆ្លើយ​យ៉ាងណា (២ដង)។ 

IV- (ស) បងអ្ហើយបងអ្ហើយសូមបងកុំព្រួយ បងអើយកូនមួយ បងអើយកុំព្រួយ​ឡើយ ណា ចាំអូនឱ្យហៅបងថាប៉ាប៉ា (២ដង) ហើយប្រាប់វាថាប៉ាម៉ាក់​ទើបនឹង​បានថ្មី (២ដង)។