Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បងរស់ព្រោះអូន (ក្រោមមេឃលើដី)

ស៊ិន ស៊ីសាមុត - ស្លូរ៉ក

  • 00:00  /  00:00
  • singer

I- ក្រោមមេឃលើដីមានតែស្រីមួយ ដែលជាជំនួយនៃរឿងជីវិត ខ្លួនអូនស្នេហ៍អូនជាទឹកអម្រឹត ជួយប្រស់ជីវិត ឱ្យមានដង្ហើម។

 

II- មច្ឆារស់បានអាស្រ័យគង្គា រុក្ខជាតិនានាអាស្រ័យសន្សើម រូបបងរស់បានអាស្រ័យថ្លៃថ្លើម ជួយជាដង្ហើមផ្សើមរឿងសង្ខារ។

 

R- ក្នុងលោកនេះណា កល្យាណ គ្មានអ្វីសំខាន់ដល់បងឡើយណា មានតែអូនមួយ ជាត្រួយនេត្រា ដែលរៀមប្រាថ្នាជាគូលុះក្ស័យ។

 

III- ទោះជាផែនដី រលាយសោះសូន្យ ស្នេហ៍បងនិងអូន មិនសូន្យ ទេថ្លៃ ស្នេហ៍រស់គង់វង្ស រុងរឿងរាល់ថ្ងៃ គ្មានអ្វីប្រល័យស្នេហ៍យើង បានឡើយ