Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
១ ចិត្តមួយកម្រ ក្រមិនដែលនឹងប្រែប្រួល តែពុំអាចឃាត់បានចិត្តដែលជិតក្បត់
តើអូនជារុក្ខជាតិឬអ្វី បានជាមិនដែលរំភើបក្នុងចិន្ដា
បងស្រលាញ់ ស្មើសង្ខារ សព្វថ្ងៃនៅជូត ទឹកនេត្រា តែម្នាក់ឯង
សែនស្ដាយចិត្តដែលស្នេហ៍អូន ដែលជាជនចិត្តតែនឹងក្បត់
អាហ្អា.. គ្មានមេត្តា.. គ្មានមេត្តា...។
២ តំណក់ទឹកភ្នែក និងដូងចិត្តដែលរលួយ ក៏ពុំអាចប្ដូរបានវិញចិត្តឃ្លាតឆ្ងាយ
ពាក្យដែលស្បថស្បែពីគ្រាមុន បីដូចសុបិនក្នុងរដូវវស្សា ក្ដីគុំគួន និងក្ដីស្នេហា
ជម្រៅស្មើគ្នាចិត្តកំព្រារងាម្នាក់ឯង
សែនស្ដាយពេលដែលកន្លងទៅ អូនគ្មានមេត្តាបន្តិចឡើយ អូ.... ដល់រូបបង...ដល់រូបបង...។
៣ ស្នេហាដែលគ្មាន ព្រំដែននឹងឲ្យកម្រិត ប្ដូរមកឲ្យជាជីវិតដ៏ខ្លោចផ្សា
ជាអវសានសល់សង្ឃឹម ថាអូននឹងវិលវិញក្នុងពេលដ៏ខ្លី
ទិវារាត្រី ដែលរាប់ពុំឈ្នះ ស្រលាញ់ និងស្អប់អូនមានភាពដូចគ្នា
បងសែនស្ដាយ ស្ដាយរង់ចាំ ជាច្រើនខែឆ្នាំលុះឥលូវ
អូ... ចាំជួបអូន... ដែលចិត្តក្បត់បង...៕