Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បងមកពីនាយធ្លាក់អោយ

សេរីសុទ្ធា​ &ស៊ីសាមុត - រាំវង់

  • 00:00  /  00:00
  • singer

I- (ប) បងមក តាំងពីនាយធ្លាក់អាយ ចង់រាំឱ្យសប្បាយ ជាមួយនឹងអូន(២ដង) ចុះម្ដេចឡើយ ក៏ធ្វើ​មុខស្រពោន ឬមួយស្រី នឹកកូន យំចាំនៅឯផ្ទះ។

II- (ស) ខ្លួនខ្ញុំ នេះនៅក្រមុំចេស កុំមកថាដូច្នេះ ម្ដេចមិនមើលឱ្យបានច្បាស់ (២ដង)  តើភ្នែកអ្វីមើល​ស្រីខុសស្រឡះ បានជាពោលតែផ្លាស ខ្មាសគេ ណាស់ខ្ញុំ។

III- (ប) អូនអ្ហើយ! អាណិតអូនកុំខឹង បងខុសហើយព្រលឹង ល្ងើមិនដឹងអូននៅក្រមុំ (២ដង)  បងអង្វរ ឱ!កែវអើយកុំយំ ខ្លួនអូនពេញក្រមុំ យំនាំ តែខ្មាសគេ។

IV- (ស) បើបង ចង់ឱ្យខ្ញុំឈប់យំ មានអ្វីមកលួងខ្ញុំ មិនព្រមឈប់យំទេ (២ដង) (ប) ណ្ហើយចុះថ្លៃ ដើម្បីលួងចិត្តស្នេហ៍ ខ្លួនបង អូនយកទេ (ស) ចាសអូនព្រមហើយណាបង។