Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I. ឃើញស្រមោល ម្លប់ពោធិ៍ ត្រជាក់អស្ចារ្យ ដូចរូបជីវ៉ា ដែលធ្លាប់ មេត្តាប្រណី ថ្នមច្របាច់គក់ ខ្និកខ្នក់ប្រលែងនឹងប្ដី ឱ!គន្ធាផ្កាព្រៃ តើថ្លៃអ្នកបាត់ទៅទីណា។
II. ត្បូងពេជ្រនិល មាសប្រាក់រាប់រយម៉ឺនលាន សូមប្តូរជាទាន ក៏ប្រៀបពុំបានហត្ថា អង្រឹងធ្លាប់ដេក អំរែកធ្លាប់ដាក់ផល្លា ចានឆ្នាំងខ្សឹបសួរថា តើស្រស់ជីវ៉ា បាត់ទៅណាហើយ។
R- ឥឡូវហ្គីតា វាចាសួរបង សួររកនួនល្អង ម្ចាស់កន្ទេលខ្នើយ ខ្ទមកែវខ្ទមមាស ម្ចាស់អើយទៅណាហើយ ព្រលឹងបងអ្ហើយ បងសែនរងា។
III. ទំនួញហ្គីតា ចរចាប្រាប់ស្រុកប៉ៃលិន ស្នេហ៍ដូចសុបិន មាសឆ្អិនគ្មានក្តីមេត្តា បងយំរកស្រី ស្រីសើចជាមួយសង្សារ ដៃបងឱ្យហ្គីតា ជីវ៉ាឱបប្រុសគូស្នេហ៍ថ្មី ៕