Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បងហួចលើខ្នងក្របី

មិនស្គាល់ - បទសម័យ

  • 00:00  /  00:00
  • singer

១. ថ្ងៃមិញបងហួចលើខ្នងក្របី កាត់វាលស្រែស្រីលើកដៃសញ្ញា ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា ទៅកំពង់ទឹកដែលតែងជួបគ្នា ក្នុងក្អមលាក់នំឆ្ងាញ់អស្ចារ្យ មានបារីម្លូរស្លាផ្ញើបងផង រួចយើងងូតទឹកលេង ដៃរាវរកគ្នាហើយសាសង​ ថាទៅលេងរាំវង់

២.យប់នេះខែភ្លឺកណ្តាលស្រែពៅ សុំពុកម៉ទៅកុំនៅបង្អង់ បងឡើងយកទឹកត្នោតមួយបំពង់ ផ្ញើអូនញ៉ាំ ក្នុងពេលលេងរាំវង់ បង្ការក្រែងហត់ញ័រជង្គង់ ស្រស់ស្រីមានទ្រង់ លើសកញ្ញា ពួកយើងរាំយើងច្រៀងពេលចូលឆ្នាំថ្មី ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ