Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ភូមិខ្ញុំ Update

មិនស្គាល់ - បទសម័យ

  • 00:00  /  00:00
  • singer

១. ភូមិខ្ញុំឥឡូវ មិនមែនដូចពីមុនអី Update តាមវ័យ ឡួយៗ ឡូយកប់ស៊េរី ជិះម៉ូតូនិងឡាន ពីមុនជិះកង់មីគី បាយកកគ្មានមី ជិះតែក្របីនិងគោ ភូមិខ្ញុំពេលនេះ ជិះតែឡាននិងម៉ូតូ លែងភ្ជួ​រក្របីគោ ប្រើតែគោយន្តក្នុងស្រែ ប្រែខ្លួនខ្លាំងណាស់ បិណ្ឌភ្ជុំរដូវខែ ស្លៀកពាក់កែប្រែ ដូចអ្នកក្រុងអស់ហើយ

២.កាលខ្ញុំពីតូច ចង់ជិះណាស់ឡាន តែមិនសូវដែលបាន ជិះតែរ៉ឺម៉ក ភ្ជុំបិណ្ឌម្តងៗ ឃើញឡានរត់ហេហក ពេលខ្លះក៏ខក អត់បានទៅវត្ត ពេលនេះដូរស៊េរីសុទ្ធតែម៉ូតូនិងឡាន កង់ចាស់បាត់ដាន លែងឃើញតាមភ្លឺស្រែ ធ្លាប់ជាកម្មករ ឥឡូវជាថៅកែ សម័យនេះដែរ Update ខ្លាំងណាស់ភូមិខ្ញុំ រ៉េប. ភូមិខ្ញុំឥឡូវ មិនមែនដូចពីមុនអី Update តាមវ័យ ឡួយៗ ឡូយកប់ស៊េរី ជិះម៉ូតូនិងឡាន ពីមុនជិះកង់មីគី បាយកកគ្មានមី ជិះតែក្របីនិងគោ