Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - បទសម័យ
១. ស្លៀកខ្លីប្តីខឹង ឱ!ណាស្លៀកខ្លីប្តីខឹង ស្លៀកខ្លីប្តីខឹង ឱ!ណាស្លៀកខ្លីប្តីខឹង ភ្នែកគាត់សម្លក់សម្លឺង ដៀមដាមថាខ្ញុំក្បាលរឹង ស្លៀកខ្លីអីចឹងមិនសមគំរូ ស្លៀកខ្លីអីចឹងមិនសមគំរូ…..
២.ស្លៀកខ្លីប្តីរអ៊ូ ឱ!ណាស្លៀកខ្លីប្តីរអ៊ូ ស្លៀកខ្លីប្តីរអ៊ូ ឱ!ណាស្លៀកខ្លីប្តីរអ៊ូ ស្លៀកខ្លីគាត់ធ្វើមុខជូរ មាត់ដូចហូបស្ករកៅស៊ូ ឮសូរទូទូរអ៊ូអស្ចារ្យ ឮសូរទូទូ រអ៊ូអស្ចារ្យ
៣.ស្លៀកខ្លីប្តីថា ឱ!ណាស្លៀកខ្លីប្តីថា ស្លៀកខ្លីប្តីថា ឱ!ណាស្លៀកខ្លីប្តីថា កុំមកបបួលទៅណា ប្តីខ្ញុំពូកែឡូឡា និយាយពីថា ខាងវាស់ចង្អាម និយាយពីថា ខាងវាស់ចង្អាម…..
៤.ស្លៀកខ្លីប្តីហាម ឱ!ណាស្លៀកខ្លីប្តីហាម ស្លៀកខ្លីប្តីហាម ឱ!ណាស្លៀកខ្លីប្តីហាម បើសិនជាខ្ញុំមិនតាម ប្រាក់ខែគាត់ឲ្យតែសាម មិនស្តាប់គាត់ហាម គាត់ទុកទាំងអស់ មិនស្តាប់គាត់ហាម គាត់ទុកទាំងអស់…..