Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - បទសម័យ
១. បុប្ផារីកស្រស់ក្នុងសួន មិនស្មើនឹងខ្លួនចរណៃ អូនល្អផុតស្រីក្នុងលោកា ពេលបានឃើញជិតចិត្តរៀមកួចប្រាថ្នា បងចាប់ចិត្តសេ្នហាលើអូន
២. ទេសភាពដែលមានទាំងអស់ ចិត្តបងគ្មានក្តីស្រណោះបន្តិចសោះព្រោះតែអូន ពេជ្រល្អប៉ណ្ណឹងគង់នៅចាញ់រូបស្ងួន ចាញ់ទាំងក្លិនខ្លួនស្រស់ពិសី បន្ទរ.បងធ្លាប់សើច ហើយធ្លាប់យំ ព្រោះតែមុំមិនប្រណី បងចង់រស់ព្រោះតែស្រី ចិត្តបងស្មោះភក្តីតែអូន
៣. ធ្វើអ្វីដើម្បីសេ្នហា បងស៊ូខំផ្គាប់ចិន្តា សូមតែមេត្តាណាមាសស្ងួន អ្វីដែលមានទាំងអស់ទុកសម្រាប់តែអូនបើបងសូន្យក៏ព្រោះតែអូន