Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

លក់គោយន្ត

មិនស្គាល់ - បទសម័យ

  • 00:00  /  00:00
  • singer

១. ដូចចាក់ពីខ្នង ធ្លុះដល់បេះ ធ្លាយរហូតដល់ថ្លើម សេ្នហ៍ដែលបងផ្តើម បងក៏បញ្ចប់់ ដោយមិនបានត្រៀម មិនបានប្រាប់អូនឲ្យកាត់ចិត្ត សុខៗក៏ទៅបាត់ ឲ្យអូនស្ទើរឆ្កួតស្ទើរជា ដឹងទេថាបេះដូងអូននេះគ្រាំគ្រា រងចាំ សន្យា

២.តាំងពីដើមមក អូនធ្វើគ្រប់យ៉ាង ព្រោះតែការស្រលាញ់ អាហារឆ្ងាញ់ៗ របស់ល្អៗ គិតដល់បងមុនគេ អ្វីដែលរូបបងថាចង់បាន អូនមិនដែលប្រកែក មិនដែលមានពាក្យថាទេ បងថាមនុស្សដែល រូបបងចង់ក្បែរគឺជារៀមរ៉ា បន្ទ.​អង្វរម៉ែ ឲ្យគាត់លក់គោយន្ត ទុកគ្រាន់ជាទុនទៅរកស៊ីជាមួយថ្លៃ ម៉ែក៏យល់ព្រម គាត់ធ្វើតាមសម្តី តែអ្នកប្តូរផ្លាស់ថ្មី គឺស្រស់ចរណៃបំពានសន្យា មកពីអូនមិនល្អ ឫរូបអូនក្រ ឫបងសាវា​ ស្ងាត់ៗឫសម្លេងភ្លេងការ គេជាអ្នកណាអស្ចារ្យយ៉ាងអ្វី ឯណាពាក្យសម្បថ ដែលរូបបងស្បថ ថាព្រមចូលស្តី គេបានក្លាយជាប្រពន្ធថ្លៃ ប្រយ័ត្នណាបង គេគង់ដោះដៃ ទឹកភ្នែកដល់ដី ក៏លែងមានអ្នកជូតអោយ

៣.ឈាមលាយទឹកភ្នែក​ផ្ញើរទៅចងដៃ ថ្ងៃមង្គលជីវ៉ា ដៃកាន់ដបស្រា ជំនួសបាច់ផ្កា ផ្ទុយពីកូនក្រមុំ ជូនពរឲ្យបងមានក្តីសុខ ឈប់កុហកឈប់ក្បត់ រៀនរស់ធ្វើជាមនុស្សស្មោះ តែបើគេក្បត់បងវិញនោះ ទុកជាវេនកម្ម

៤. ពាក្យចុងក្រោយ​ ដែលអូនចង់ប្រាប់ បើគេធ្វើឲ្យរូបបងឈឺចាប់ ទោះបីអូនស្លាប់ក៏អូនមិនវិលវិញឡើយ