Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - បទសម័យ
ស. អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឲ្យទាន់សម័យ ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា តើបងបំពេញបំណង អូនបានទេណាពុំងារ? ហើយយើងស្រលាញ់គ្នា មិនបាច់គិតមានក្រ
ប. អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី ស្រលាញ់អ្នកក្រអី បើរកតែឡានទំនើប
ស.បើអត់មានឡានទំនើប តើឲ្យអូនបានអីជិះ បើបងឯងពិតជាគម្រិះ អត់ស្រលាញ់អូនស្មោះផង គ្រាន់តែឡានប៉ណ្នឹង ចាំមានលុយចាំអូនសង អូននឹងស្រលាញ់់បង ឲ្យកាន់តែខ្លាំង ពោល. (ស) ស្រលាញ់ខ្លាំងៗហ្មង (ប)ចាំតែជឿតា៎ស
ប. អូនអាចជិះខ្នងបងបាន ជិះមិនបាច់ឲ្យអស់សាំង បងសុខចិត្តប្រើកម្លាំង មិនបារម្មណ៍ដាច់ហ្វ្រាំងឡើយ ឲ្យតើអូនព្រមជិះ បងនឹងដឹកត្រាណត្រើយ ពេលអូនបានជិះហើយបងនឹងដុំដាដូ