Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I - បុប្ផាស្រស់ល្អត្រចង់ នាំឱ្យកន្លង់ ចង់ក្រេបលំអងបើឃើញផ្ការីកម្តងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរា។
II - ផ្កាអើយគួរអាសូរចិត្ត ទុក្ខសោករួមរិត ព្រោះក្តីស្នេហា សូមផ្ញើទាំងខ្លួននឹងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កាវិលទៅស្រុកវិញ។
R - ស្រណោះរដូវផ្ការីក សន្សើមរោយពាសមេឃ ផ្ការីកដោយគ្មានទោម្នេញ ស្រង់ជាតិមិនឱ្យឃ្លាតឃ្លាចេញ ស្នេហាពោរពេញវិញជាប់ មិនអាចស្រាយបាន។
III - បើចិត្តកន្លង់ស្មោះម្លឹងៗ ម្ដេចនៅតែខឹង ទួញយំបោកប្រាណ
ឬមួយកន្លង់ជាតិតិរិច្ឆាន មិនសមផ្ញើប្រាណ ទើបបានជាផ្កា មិនត្រាប្រណី៕